លោក សរ សុពុត្រា អញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមជ្ឈមណ្ឌលគោរពកោសល្យភូមិភាគស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ គណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តស្ទឹងត្រែង ពង្រឹកយន្តការ បានល្អ សិស្សមកប្រឡងក៍មានសណ្តាប់ធ្នាប់ល្អ ផ្តល់លទ្ធភាពឱ្យ ដំណើរការប្រឡងប្រព្រឹត្តទៅបានល្អប្រសើរតាមការគ្រោងទុក ។
ក្នុងឱកាសអញ្ចើញចូលរួមកាត់វិញ្ញាសារប្រឡងនៅព្រឹកថ្ងៃទី០៨ តុលា ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ កិច្ចការងារប្រឡងគណៈមេប្រយោគនិងជំនួយការឧប្បមាទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី០៨តុលា ឆ្នាំ២០២៤នេះ អនុវត្តបានល្អប្រសើរ ហើយការធ្វើបានល្អបែបនេះ និងបានលើកស្ទួយ វិស័យអប់រំនៅតាមបណ្តាខេត្តនិមួយៗ ស្វែងរកឃើញសមត្ថភាពសិស្សដែលខ្លាំងពូកែ បានប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា វិស័យអប់រំនៅកម្ពុជាត្រូវបានពង្រឹងគុណភាពជាជំហានៗដើម្បីធ្វើឱ្យគោលដៅចំណេះដឹង និងបំនិនរបស់សិស្សកាន់តែមានភាពរឹងមាំ បង្កើនធនធានមនុស្សនៅកម្ពុជាកាន់តែមានបរិមាណ បានឆ្លើយតបនិងយុទ្ធសាស្ត្រច បញ្ចគោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្រេចមហាធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តបានគាំទ្រចំពោះការដាក់ចេញនៅគោលការណ៍យ៉ាងសំខាន់ៗ សម្រាប់ពង្រឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដូចក្នុងពេលនេះការកាត់វិញ្ញសារបង្ហាញសិស្សបញ្ជាក់ពីភាពត្រឹមត្រូវ ដោយឯកសារសម្ភារៈទាំងឡាយ រក្សាបានការសម្ងាត់ច្បាស់លាស់ ដែលត្រូវប្រឡងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី០៩តុលា ។
លោក សំណូមពរដល់សិស្សានុសិស្សទាំងអស់ ត្រូវប្រឹងប្រែង ឱ្យអស់លទ្ធភាពក្នុងការប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ធ្វើយ៉ាងណាគ្រប់វិញ្ញាសារប្រឡងនិមួយៗ ធ្វើសំនេរហើយត្រូវពិនិត្យពិចៃ ឱ្យបានអស់ចិត្ត ដើម្បីយើងស្វែងរកភាពត្រូវទៅតាមសំណួរ កុំឱ្យមានភាពខុសឆ្គង។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងសម័យប្រឡង ឆ្នាំ២០២៤នេះ មានមណ្ឌលប្រឡងចំនួន០២ រួមមានមណ្ឌល វិទ្យាល័យព្រះរាជបូជនីយ៍កិច្ច(ថ្នាក់វិទ្យាសាស្ត្រ )និង មជ្ឈមណ្ឌលគរុកោលសលភូមិភាគស្ទឹងត្រែង(ថ្នាក់វិទ្យាសាស្ត្រសង្គម) សរុបបន្ទប់ចំនួន៤៣បន្ទប់ ដែលមានបេក្ខជនជាសិស្សចូលរួមប្រឡងចំនួន១.០៥៤នាក់ ក្នុងនោះសិស្សស្រី ៥៧៣នាក់៕ ដោយ ៖ អ៊ុល គឹមលាង