ជនជាតិវៀតណាម ច្រើននាក់ រត់គេចចេញពីក្រុមហ៊ុន កាស៊ីណូ ម៉ុកបាយ ក្នុងគោលបំណងរត់មកឱ្យសមត្ថកិច្ចនៅគោលដៅជួយសង្រ្គោះ!

ខេត្តស្វាយរៀង៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បញ្ជាក់ថា នៅថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង១០នាទី នៅគោលដៅបារ៉ាស់ចេញពីប្រទេស ពិនិត្យឃើញបុរសជនជាតិវៀតណាម ចំនួន ២៧នាក់
ក្នុងនោះប្រើប្រាស់លិខិតឆ្លងដែន ចំនួន ១៧នាក់ (ក្រុមហ៊ុនដកហូត)
ក្នុងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណចំនួន ១០នាក់ (ក្រុមហ៊ុនដកហូត) បានរត់គេចចេញពីក្រុមហ៊ុន កាស៊ីណូ ម៉ុកបាយ ក្នុងគោលបំណងរត់មកឱ្យសមត្ថកិច្ចនៅគោលដៅជួយសង្រ្គោះ។

ក្រោយពីបាននាំជនជាតិវៀតណាមខាងលើ មកធ្វើកំណត់ហេតុសាកសួររួចរាល់ ទើបដឹងមូលហេតុនៃការរត់ចេញពីទីតាំងខាងលើ ដោយសារពួកគាត់ទទួលបានព័ត៌មានពីមេខ្យល់ថាបម្រុងនឹងផ្លាស់ប្តូរឱ្យទៅធ្វើការនៅក្រុមហ៊ុនជាប់ព្រំដែនថៃ បណ្តាលឱ្យពួកគាត់មានចេតនាដុតសម្ភារ ដើម្បីបង្កភាពចលាចល ងាយស្រួលមានឱកាសរត់ចេញពីក្រុមហ៊ុន។

ករណីនេះ យោងតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី នាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ុស្តិ៍បានធ្វើកំណត់ហេតុផ្អាកដំណើរជាបណ្តោះអាសន្ន ព្រមទាំងធ្វើការបញ្ជូនសាមីខ្លួនខាងលើ ប្រគល់ជូននាយកដ្នានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តបន្ត។

វេលាម៉ោង២០ និង១១នាទី នៅគោលដៅបែបបទចូលប្រទេសបានពិនិត្យឃើញជនជាតិបរទេស ចំនួន ០២នាក់ ស្រី ០១នាក់ មានឈ្មោះដូចខាងក្រោម ៖

ឈ្មោះ FARAJIAN HAMID ភេទប្រុស ថ្ងៃ ខែ ឆ្នាំកំណើត 05-04-1970 ជនជាតិ (IRAN) កាន់លិខិតឆ្លងដែនលេខ B56118117 (ទិសដៅមិនច្បាស់លាស់)។

ឈ្មោះ LI MAN ភេទស្រី ថ្ងៃ ខែ ឆ្នាំកំណើត 02-01-1998 ជនជាតិ (ISLANDS)កាន់លិខិតឆ្លងដែនលេខ C169157 (មានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់)។

ករណីនេះ ប៉ុស្តិ៍បានចេញលិខិតបដិសេធដំណើរចូលប្រទេសព្រមទាំងឱ្យសាមីខ្លួនខាងលើវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close