អភិបាលខេត្តសៀមរាប ៖ សិស្សានុសិស្ស ក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព
ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀម បញ្ជាក់ថា ៖ ដូចបណ្ដាឆ្នាំកន្លងទៅដែរ សិស្សានុសិស្សក្នុងខេត្តសៀមរាប ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប។
ទីតាំងនេះ ត្រូវបានរៀបចំជូន សិស្សានុសិស្ស នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល ដូចខាងក្រោម៖
១.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩ (ខាងត្បូង)
២.មណ្ឌល វិទ្យាល័យ ១០ មករា ១៩៧៩(ខាងជើង)
៣.មណ្ឌល វិទ្យាល័យ អង្គរ (ខាងកើត)
៤.មណ្ឌល វិទ្យាល័យ អង្គរ (ខាងលិច)
៥.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងជើង)
៦.មណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ (ខាងត្បូង)
៧.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងកើត)
៨.មណ្ឌល វិទ្យាល័យ សម្តេចឪ (ខាងលិច)
៩.មណ្ឌល សាលាបឋមសិក្សា វត្តស្វាយ
១០.មណ្ឌល សាលាបឋមសិក្សា វត្តរាជបូណ៌
១១.មណ្ឌល វិទ្យាល័យ ហ៊ុន សែន សៀមរាប
១២.មណ្ឌល អនុវិទ្យាល័យ សម្តេចតេជោ ហ.ស.គ្រួស
១៣.មណ្ឌល សាលាបឋមសិក្សា មុខនាគ
១៥.មណ្ឌល អនុវិទ្យាល័យ ធ្លកអណ្តូង
១៤.មណ្ឌល អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា
១៦.មណ្ឌល សាលាបឋមសិក្សាខ្នារ ។
ប្រភព ៖ ឯកឧត្តម ប្រាក់ សោភ័ណ