ដោយសារ «ស្បែកជើង» លិចទូក ស្លា.ប់ មនុស្ស២នាក់

កំពង់ឆ្នាំង ៖ ជនរងគ្រោះ២នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូក នាពេលនេះត្រូវបានសមត្ថកិច្ច រកឃើញសាក.ស.ពហើយកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ២នាក់ ដែលបានបាត់ខ្លួននៅក្នុងករណីលិចទូក១. ឈ្មោះម៉ូសា ហៃយ៉ាទី ភេទស្រីអាយុ១៣ ឆ្នាំ ជនជាតិចាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច, និង២.ឈ្មោះសុខគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិចាម រស់នៅគីឡូម៉ែត្រលេខ០៨ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សាកសពក្មេងប្រុសស្រីទាំងពីរនវ បានរសាត់ចេញពីកន្លែងកើតហេតុ ចំងាយប្រមាណជាង៥០ម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១៨ និង២០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ ជនរងគ្រោះទាំង៤នាក់ បានជិះទូក ឈើមួយគ្រឿង ចេញពីផ្ទះម្តាយ ទៅ ផ្ទះរបស់ខ្លួន ក្នុងពេលដែលកំពុងបើកទូកនេះឆ្លងកណ្តាលទន្លេនេះ ស្រាប់តែឈ្មោះអាំ ទល់ល័ស បានជ្រុះស្បែកជើងចូលទឹកអ្នកបើកទូកក៍បានបត់ត្រឡប់ក្រោយ បម្រុងនិងរើសស្បែកជើងវិញ ស្របពេលនោះក៏មានមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង បានធ្វើឱ្យទូកលិច បណ្ដាលឱ្យបាត់មនុស្សចំនួន ០២នាក់ភ្លាមៗតែម្តង និង រកឃើញសាកសពហើយនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close