ផ្ទុះការរិះគន់ខ្លាំង រឿង បាយឆា អភិបាលខេត្តថា « ទោះបី​ជា​ការខិតខំប្រឹង​ប្រែង​ឲ្យ​ល្អឥតខ្ចោះ​យ៉ាងណាក៏ដោយ​ យើងក៏អាចនៅមាន​ចន្លោះ​ប្រហោង​ និងភាព​ខ្វះខាត​ខ្លះៗផងដែរ»

ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ បងប្អូនប្រជាពលរដ្ឋ​ខេត្តកែប​នូវ​ការ​ទទួល​បដិសណ្ឋារកិច្ច​ ពិសេស​ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា​ សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប​ ក្នុង​រយៈ​ពេល​ ០៣ថ្ងៃ​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ​ មាន​ចំនួន​ ៧៩,៥៣៨​ នាក់​ កេីនឡេីង​ ២៦,១១%​(១៦,៤៧២​ នាក់)​ បេីប្រៀបធៀបនឹង​ឆ្នាំ​២០២៣​ ។

ទោះបី​ជា​ការខិតខំប្រឹង​ប្រែង​ឲ្យ​ល្អឥតខ្ចោះ​យ៉ាងណាក៏ដោយ​ យេីងក៏អាចនៅមាន​ចន្លោះ​ប្រហោង​ និងភាព​ខ្វះខាត​ខ្លះៗផងដែរ​ ដូចជារយៈ​ពេល​កន្លងមក​នេះ​មាន​ការិះគន់​ផ្សេងៗ​ និង​បញ្ហា​មួយចំនួនតូចពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ម្ហូបអាហារ​ នៅខេត្ត​កែប​ ។

រដ្ឋបាល​ខេត្ត ​សូមទទួល​យកនូវ​រាល់​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ និងភ្ញៀវ​ទេសចរ​ទាំងអស់​ ដេីម្បី​ជាមូលដ្ឋាន​ក្នុង​ការកែលម្អ​ និង​ដោះស្រាយ​នូវ​រាល់​ចំណុចខ្វះខាត​ដែលជាបញ្ហា​កង្វល់របស់បងប្អូន​ ហេីយ​ក៏ជាចំណុចដែលរដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជាប្រចាំ​​ ឲ្យ​កាន់តែ​ល្អប្រសើរ​​ សំដៅ​ធ្វេីយ៉ាងណា​ឲ្យ​ខេត្តកែប​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ខិតខំ​បង្កើន​ការអភិវឌ្ឍ​បន្ថែម​នូវ​តំបន់​សក្ដានុពល​ទេសចរណ៍​នានា​ សម្រាប់​ទទួល​ស្វាគមន៍​ដំណើរ​កម្សាន្ត​របស់​បងប្អូនប្រជាពលរដ្ឋ​ជាបន្តទៀត ៕​

រដ្ឋបាល​ខេត្តសូមជម្រាបជូនថា​ ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតីណាមួយលេីការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទដូចខាងក្រោម ៖

012 821 411

099 549 789

088 432 0034

អត្ថបទដែលជាប់ទាក់ទង
Open

Close