ហាត់សមទូក ស្រាប់តែលិច នៅទន្លេបាសាក់ យុវសិស្ស ម្នាក់បាត់ខ្លួន មិនទាន់រកឃើញនៅឡើយ!

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ ក្រោយពីទទួលដំណឹង ថាមានករណីយុវជនលង់ទឹក​​ ឯកឧត្ដមបានអញ្ជើញ​ចុះពិនិត្យ​ និងដឹកនាំបញ្ជាស្វែងរកផ្ទាល់នៅនឹងកន្លែងកេីតហេតុ​ ដោយបានការអញ្ជើញចូលរួម ពីសំណាក់ កងកម្លាំងទាំងបី អាជ្ញាធរពាក់ព័ន្ធ បានចូលរួមស្វែងរកយុវជនដែលបានលិចទូកកាលពីម៉ោង ៤សៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅឃុំកោះខែល ស្រុកស្អាង ខេត្ដកណ្ដាល ។

សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ មកដល់ពេលនេះបាត់ខ្លួនយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មកដល់ម៉ោងនេះមិនទាន់បានរកឃើញនៅឡើយទេ។

អត្ថបទដែលជាប់ទាក់ទង
Open

Close