ក្រសួង ទុកពេលអោយ១ថ្ងៃ ដល់អតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី មកដាក់ពាក្យស្នើសុំធ្វើបច្ចុប្បន្នភាព
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញ អតិថិជន បុរី មហាសេដ្ឋី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាព ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេលមួយថ្ងៃ គឺថ្ងៃទី ១១ តុលា ២០២៤ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ។
ទីតាំង៖ បន្ទប់លេខ ១១៩ ជាន់ទី ១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។