ភ្លើងស្តុប ចុងកៅស៊ូ មិនទាន់ដំណើរការវិញទេ ដោយសាររន្ទះបាញ់

ខេត្តសៀមរាប ៖ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានអោយដឹងថា បង្គោលភ្លើងស្តុបចុងកៅស៊ូ គិតត្រឹមម៉ោង៩:០០នាទីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នៅមិនទាន់អាច ដំណើរការវិញបាននៅឡើយ ដោយសារមានឧបហេតុ រន្ទះបាញ់ចំបង្គោលស្តុបនេះ កាលពីល្ងាចម្សិលមិញ ។

បច្ចុប្បន្ន រដ្ឋបាលសាលាខេត្ត កំពុងអោយក្រុមអ្នកបច្ចេកទេស ត្រួតពិនិត្យ រៀបចំធ្វើការជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងស្តុបនេះ ជ្រាបជាព័ត៌មាន និងបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ជាយហេតុ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close