កំពង់ស្ពឺ ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានបង្រ្កាប ករណី ដឹកជញ្ចូនផលអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង០៥ និង១៥នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់វត្ថុតាងឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ។