ចោរលួចទូរសព្ទ័ (ចោរនិន្ទចារ) ឡើងកាត់ចម្រឹងបង្អួចលួចទូរសព្ទ័ នៅក្រុងតាខ្មៅនិងរាជធានីភ្នំពេញ (សរុប ១៧៥គ្រឿង) ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបានហើយ!

ខេត្តកណ្តាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម និងជួយសង្ក្រោះជនរងគ្រោះ។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» ។

កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំពី ស្នងការ ស្នងការដ្ឋានស្រាវជ្រាវបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល  រាជធានីភ្នំពេញ និងខេត្តបន្ទាយមានជយ័ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។

ជាក់ស្តែងនៅវេលាម៉ោង២:៥២នាទី ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលួចមានស្ថានទម្ងន់ទោស (កាត់ចម្រឹងបង្អួចលួចទូរសព្ទ័) នៅផ្ទះជនរងគ្រោះ ឈ្មោះ រដ្ឋា ភេទស្រី អាយុ ៣១ឆ្នាំ ខ្មែរ មុខរបរលក់ទូរសព្ទ័ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កកណ្តាល ។

ករណីនេះធ្វើសកម្មភាពលួចដោយជនសង្សយ័ ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចគេចខ្លួន។ សម្ភារៈបាត់បង់ ទូរសព្ទ័ចំនួន ៧៥គ្រឿង ម៉ាក (IPHON12 IPHON13 IPHON15 SAMSUNG)

-វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន កន្ត្រៃកាត់ដែកដងរុំស្កុតពណ៏ខ្មៅចំនួន០១ និងដែកទីបដងជរ័ពណ៏ខ្មៅ ចំនួន០២ដើម និងស្កុតខ្មៅ០១ដុំ ស្រោមមុខពណ៌ខ្មៅចំនួន០១ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋាលកងរាជអាវុធហត្ថក្រុងតាខ្មៅ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំចុះផ្ទាល់ដោយលោក មេបញ្ជាការរង ទូច អុីណាន បានធ្វើការស្រាវជ្រាវស៊ើបអង្កេត យ៉ាងហ្មត់ចត់ គ្រប់ជ្រុងជ្រោយ តាមជំនាញ គួបផ្សំបទពិសោធន៏របស់មន្ត្រីជំនាញ ជាបន្តបន្ទាប់ទើបយើងកំណត់បានមុខសញ្ញាម្នាក់ប្រើប្រាស់ទូរសព្ទ័ដែលជនរងគ្រោះបាត់ ។ នៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តបន្ទាយមានជយ័ បានអញ្ជើញអ្នកប្រើប្រាស់ទូរសព្ទ័ម្នាក់ឈ្មោះម៉ូ ភេទស្រី មកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឈ្មោះម៉ូ ឆ្លើយថាគាត់ទិញទូរសព្ទ័ពីហាងលក់ទូរសព្ទ័ឈ្មោះសិទ្ធ នៅផ្សារត្រី ក្រុងប៉ោយប៉ែត ។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ សិទ្ធ មកសាកសួរ ឆ្លើយថាគាត់ទិញពីហាងលក់ទូរសព្ទ័នៅផ្សារអគ្គ ក្រុងប៉ោយប៉ែត យកមកលក់បន្តឲ្យឈ្មោះ ម៉ូ ។ ជំនាញកងរាជអាវុធហត្ថក៏អញ្ជើញឈ្មោះ ហុង មកសាកសួរ ឆ្លើយថាគាត់ទិញពីហាងលក់ទូរសព្ទ័ឈ្មោះ E W នៅរាជធានីភ្នំពេញ ម៉ាក IPHONE 15 ចំនួន ០៣គ្រឿងមកលក់ឲ្យឈ្មោះ សិទ្ធ ចំនួន ០១គ្រឿង និង ០២គ្រឿងទៀតលក់ឲ្យភ្ញៀវ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កណ្តាល សហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំភ្លឺម្ចាស់ហាងលក់ទូរសព្ទ័ E W នៅចំណុចផ្សារឃ្លាំងរំសេវថ្មី ម្ចាស់ហាងឆ្លើយថា បានយកទូរសព្ទ័ចំនួន ០៣គ្រឿងម៉ាក IPhone 15 ពីហាងលក់ទូរសព្ទ័ឈ្មោះ សស ស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញម្ចាស់ហាងឈ្មោះ សស មកសាកសួរ ឆ្លើយថាពិតជាបានលក់ទូរសព្ទ័ម៉ាក IPhone 15 ចំនួន ០៣គ្រឿងឲ្យទៅហាងលក់ទូរសព្ទ័ ឈ្មោះ E W ពិតប្រាកដមែន ហើយទូរសព្ទ័ ០៣គ្រឿងនេះ និងទូរសព្ទ័ម៉ាក IPhone ចំនួន ២២គ្រឿងទៀតខ្លួនទិញពីឈ្មោះ ម ភេទប្រុស អ្នកលក់ទូរសព្ទ័នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ កម្លាំងជំនាញយើងបានអញ្ជើញឈ្មោះ ម មកសាកសួរ ឆ្លើយថាខ្លួនបានទិញទូរសព្ទ័ចំនួន ៤៥គ្រឿង មានម៉ាក IPhone ១២ IPhone ១៣ IPhone ១៥ ពីឈ្មោះ ពៅ ស៊ីមហ៊ុល (ជនសង្ស័យ) ភេទប្រុស មានទីលំនៅភូមកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ហើយខ្លួនពិតជាបានលក់ទៅឲ្យ ឈ្មោះ សស ចំនួន ២៥គ្រឿង, ឈ្មោះ ឡ ភេទប្រុស មុខរបរលក់ទូរស័ព្ទ នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវចំនួន ១៥គ្រឿង និងខ្លះទៀតលក់ឲ្យអ្នកផ្សេងយកទៅប្រើប្រាស់ ។

តាមចម្លើយពីអ្នកពាក់ពន្ធ័ខាងលើ នៅវេលាម៉ោង៧:៥៥នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ពៅ ស៊ីមហ៊ុល ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ចាប់យកវត្ថុតាង រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS RX ៣៣០ ឆ្នាំ២០០៤ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ ២AW ៤៦៤៤ ,ទូរសព្ទ័ចំនួន ០១គ្រឿង ម៉ាក TECNO ពណ៌ប្រផេះ (របស់ជនសង្សយ័)។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ឈ្មោះ ពៅ ស៊ីមហ៊ុល បានសារភាពថាកន្លងមករូបគេធ្លាប់រត់ម៉ូតូឌុបនៅក្រុងតាខ្មៅ និងរាជធានីភ្នំពេញ ទើបរូបគេស្គាល់ភូមិសាស្ត្រ និងទីតាំងត្រូវចូលលួចច្បាស់ ហើយធ្វើសកម្មភាពលួចទូរសព្ទ័តាមហាងចំនួន ០៣លើក គឺ ៖

-លើកទី១ ឆ្នាំ២០២១ លួចនៅខណ្ឌកំបូល បានទូរសព្ទ័ប្រហែល ៦០គ្រឿង។

-លើកទី២ ឆ្នាំ២០២៣ លួចនៅខណ្ឌដង្កោ បានទូរសព្ទ័ប្រហែល ៤០គ្រឿង។

-និងលើកចុងក្រោយលួចនៅក្រុងតាខ្មៅ បានទូរសព្ទ័ជាង ៧៥គ្រឿង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ចាប់ខ្លួនតែម្តង។

ចំពោះទូរសព្ទ័ដែលខ្លួនលួចបានគឺទុកប្រើ ០៣គ្រឿងម៉ាក Samsung ហើយចាញ់ល្បែងក៏លក់ឲ្យអ្នកលេងល្បែងដូចគ្នា ០៦គ្រឿង សល់ប៉ុន្មានគ្រឿងទៀតទៀតលក់ឲ្យអ្នកលក់ទូរសព្ទ័នៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ប្រាក់ដែលបានពីលក់ទូរសព្ទ័ទាំងអស់ ខ្លួនចាយវាយនិងលេងល្បែងចាញ់អស់ហើយ។ ទូរសព្ទ័របស់ជនរងគ្រោះ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានមួយចំនួន បានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងជំនាញ អហ ខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។

* ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់អាជីវក ទិញ-លក់ទូរសព្ទ័ទាំងអស់សូមមេត្តាទុកដាក់ឲ្យមានសុវត្ថិភាព បំពាក់កាម៉េរ៉ាសុវត្ថិភាពឲ្យបានច្រើន ទូរសព្ទ័ត្រូវកត់ត្រាលេខកូដទាំងអស់ រាល់ការទិញ-លក់ ត្រូវមានវិក្កយបត្រត្រឹមត្រូវច្បាស់លាស់ ងាយស្រួលសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវនៅពេលមានបទល្មើសកើតឡើង។

អត្ថបទដែលជាប់ទាក់ទង
Open

Close