បាញ់ និងគប់គ្រាប់បែក នៅចំណុច កាស៊ីណូ ថ្មពេជ្រ ប៉ូលិស តាមប្រមាញ់ឈានដល់ការឃាត់ជនសង្ស័យ៣នាក់

ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៤ វេលាម៉ោង១២ និង ៤៤នាទី​ នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតនៅ​ ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មានករណីផ្ទុះអាវុធ (កែច្នៃ)​ បណ្តាល​ឲ្យជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)​។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវភ្លាមៗ។
បន្ទាប់​ពីធ្វេីការស្រាវជ្រាវ​រហូត​ឈាន​ដល់​កំណត់មុខសញ្ញា​ នៅថ្ងៃទី២៨​ ខែ​កញ្ញា​ ឆ្នាំ២០២៤​ កម្លាំងជំនាញនាយកដ្ឋាន​ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ធ្វើការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៣នាក់​ រួមមាន៖
ទី១៖ ឈ្មោះ​ មាស​ អូន​ ភេទប្រុស​ អាយុ៥០ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ១​ ឃុំព្រែកខ្សាយ​ ក​ ស្រុកពាមរក៍​ ខេត្ត​ព្រៃវែង
ទី២៖ ឈ្មោះ​ ង្វៀវ​ ចុង​ង្វៀវ​ ភេទប្រុស​ អាយុ៤៤ឆ្នាំ​ ជនជាតិ​វៀតណាម​ ស្នាក់នៅភូមិ១​ ឃុំព្រែកខ្សាយ​ក​ ស្រុកពាមរក៍​ ខេត្ត​ព្រៃវែង​
ទី៣៖ ឈ្មោះ​ ង្វៀវ​ ឌី​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជនជាតិ​វៀតណាម​ ស្នាក់នៅ​ភូមិ១​ ឃុំព្រែកខ្សាយ​ ក​ ស្រុកពាមរក៍​ ខេត្ត​ព្រៃវែង​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ បាន​នាំ​មក​កាន់​នាយកដ្ឋាន​ ដេីម្បី​ប្រគល់ជូ​ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ចាត់ការ​បន្ត​តាម​នីតិវិធី​៕
អត្ថបទដែលជាប់ទាក់ទង
Open

Close