ខេត្តសៀមរាប ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការសម្របសម្រួលពីសាលារាជាធានីភ្នំពេញបានផ្តល់ថយន្ត ១៣៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅភ្នំពេញវិញ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋដែលបានជិះឡានក្រុងដោយឥតគិតថ្លៃពីភ្នំពេញមកកាន់ខេត្តសៀមរាបមានរថយន្តចំនួន ៦៦គ្រឿង មានបងប្អូនប្រជាពលរដ្ឋចំនួន ២ ៧៤៥នាក់ ហេីយបងប្អូនចេញពីសៀមរាបទៅភ្នំពេញមានរថយន្តចំនួន ៦ គ្រឿង ដោយមានប្រជាពលរដ្ឋចំនួន ១៣៨នាក់ ស្រី៧៣នាក់។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរក្នុងការដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តដទៃទៀត ដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ភេសជ្ជៈដល់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។










