ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង១២លានរៀល ផ្តួចផ្តើមឡើងដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូន គ្រួសារសពសមាជិក អាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារជាតំណាងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ១២,៧០០,០០០រៀល ដែលផ្តួចផ្តើមឡើងដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងភេសជ្ជៈចម្រុះ ២១កេស, អង្ករ ០៨ការុង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោកអនុសេនីយ៍ឯក ប៊ូ សុមុនី ជំនួយការអាវុធហត្ថខណ្ឌដង្កោ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានទទួលមរណៈភាព បន្ទាប់ពីបញ្ចប់ភារកិច្ចការងារការពារក្នុងមូលដ្ឋាន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារគាំងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close