កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួកម្លាំងអាវុធស្រុកសំរោងទង ដោយមានការសហការពីខាងរោងចក្រ ហ៊ីរ៉ូតា បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចក្នុងរោងចក្រហ៊ីរ៉ូតាស្ថិតភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង
ដកវត្ថុតារួមមាន: ម្សៅក្រាមពណ៏សចំនួន០២កញ្ចប់តូច, ទូរស័ព្ទចំនួន០៣គ្រឿង ,ម៉ូតូចំនួន០២គ្រឿង ,ឧបករណ៍ប្រើប្រាស់មួយចំនួន……
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ។