លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃគង់នៅវត្តសំពៅមាស ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១០
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍្ត ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត លី ឆេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ៧មករា និងលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទ បាននាំយកនូវបច្ច័យ ចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ។
សូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នា និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នា និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។








