និស្សិតអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៦៦ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ

ភ្នំពេញ៖នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន ៦៦ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយជោគជ័យ និងបានចូលរួមពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមថ្នាក់ដឹកនាំ នៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សូមជូនពរនិស្សិតអាហារូបករណ៍ អ.ម.ត ជ័យលាភីទាំង ៦៦ រូប សូមទទួលបានជោគជ័យបន្ថែមទៀត ក្នុងអាជីពការងារ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close