ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ) នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី នៅចំណុច កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច)
ជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។
សម្ភារៈចាប់យករួមមាន៖
១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។
២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។
៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។
ប្រភព បញ្ជាក់ថា កាលពីវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ ៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ ២នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ចំនួន២ដើម បាញ់ទៅលើសន្តិសុខ ៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះម្នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ០២គ្រឿង គ្នា០៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី។