ប្រជាពលរដ្ឋ ជួបការលំបាក ១០០គ្រួសារ មកពីសង្កាត់ទាំង៧ ទទួលអំណោយពី សាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ ២០២៤ លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជ
គណៈថ្នាកទោ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ជាព្រះចៅអធិការវត្តជន្ពូវ័ន និងជាអនុប្រធានសាខាកិត្តិយសសាខាកាកបាទក្រហមខណ្ឌ  បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ ចាស់ជរាចំនួន៥០គ្រួសារ ជនពិការ ចំនួន ១០គ្រួសារ និង ប្រជាពលរដ្ឋជួបការលំបាកចំនួន ៤០គ្រួសារ សរុបចំនួន១០០គ្រួសារ មកពីសង្កាត់ចំនួន៧ ក្នុងខណ្ឌពោធិ៍សែនជ័យ នារដូវភ្ជុំបិណ្ឌ ។

នាឱកាសនោះ​ លោក សក់ ច័ន្ទកញ្ញារិទ្ឋប្រធានកិត្តយសអនុសាខា​ បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និង ជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម
កម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ យេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​ នោះឡេីយ​ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុក
នរណាម្នាក់ចោល“។​

ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់លោកយាលោកតា បងប្អូន ប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ ជាពិសេសនេះជារដូវវស្សា សំបូរទៅដោយមូសខ្លា ដែលអាចបង្ករអោយមានជំងឺគ្រុណឈាម ព្រមទាំងការពារគ្រោះអគ្គីភ័យផងដែល ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ឋ១កេស អង្ករសុខភាព១កញ្ចប់ នំ១កញ្ចប់ ថ្នាំvitascorbol ២ប្រអប់ និងថវិកា៧មុឺនរៀល​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close