អ៊ុំស្រី សឺន ដាវិន អាយុ ៦០ឆ្នាំ មកពីក្រុងរុនតាឯក ខេត្តសៀមរាប មានសេចក្ដីត្រែកអរជាខ្លាំងក្រោយដែលបានការវះកាត់បានជោគជ័យ

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកអ៊ំស្រីមកពិនិត្យ ដោយអ៊ំស្រីមានអាការរៈរោគពិបាកបទជើងតូចប្រហែល2ឆ្នាំ  ក្រុមគ្រូពេទ្យយើងបានរកឃើញថាអ៊ុំស្រី បញ្ហាស្រុតប្លោកនោម ( Cystocèle)! ក្រុមគ្រូពេទ្យ ពន្យល់អំពីការព្យាបាល នឹងបានបញ្ជូនបន្តរមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

បច្ចុប្បន្នអ៊ំស្រី វះកាត់បាន6ថ្ងៃ អ៊ុំស្រីបានប្រសើរនឹងអាចត្រលប់ទៅផ្ទះវិញបាន កាលពីថ្ងៃទី២៤  ខែកញ្ញា ឆ្នាំ២០២៤ រាល់ការចំណាយលើការព្យាបាល និងវះកាត់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជាអ្នកបង់ថ្លៃសេវាទាំងអស់។

អត្ថបទដែលជាប់ទាក់ទង
Open

Close