ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យលើទីតាំងបាក់ស្រុតផ្លូវ ចេញពីគល់ស្ពានអាកាសស្ទឹងមានជ័យ ស្របតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងភូមិភ្នាត និងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រួតពិនិត្យមើលទំហំខូចខាត និងដើម្បីធ្វើការជួសជុលឡើងវិញជាបន្ទាន់។






