ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការបង្ក្រាបល្បែងស៊ីសងអនឡាញ ជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងមាន់ជល់អនឡាញ M99 ស្ថិតនៅផ្ទះជួល ផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានធ្វើការដកហូតសម្ភារមួយចំនួនមាន៖
-កុំព្យូរទ័រ ចំនួន ១គ្រឿង
-តុ ចំនួន ១
-ដុំ Wifi ចំនួន ១គ្រឿង
បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្ត។





