TNN ផ្សាយដាក់ចំណងជើងថា ៖ ផ្លូវទៅមើល សត្វក្រៀល និងទៅ រមណីយដ្ឋានភ្នំទឹកធំ រងការខូចខាតពិបាកធ្វើដំណើរ ពលរដ្ឋ ស្នើ អាជ្ញាធរ និង មន្ទីរ ស្ថាបន ពាក់ព័ន្ធទាំងអស់ មេត្តាជួសជុលផង…! មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពត បំភ្លឺដូចខាងក្រោម

ខេត្តកំពត៖ ក្រោយ អង្គភាពសារព័ត៌មាន TNN ផ្សាយដាក់ចំណងជើងថា ៖ ផ្លូវទៅមើល សត្វក្រៀល និងទៅ រមណីយដ្ឋានភ្នំទឹកធំ រងការខូចខាតពិបាកធ្វើដំណើរ ពលរដ្ឋ ស្នើ អាជ្ញាធរ និង មន្ទីរ ស្ថាបន ពាក់ព័ន្ធទាំងអស់ មេត្តាជួសជុលផង…!

កាលពីថ្ងៃទី២២ កញ្ញា ២០២៤ នេះ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានខិនចូលផេក TNN TV ថា ផ្លូវនេះស្ថិតនៅក្នុង គម្រោងថែទាំប្រចាំឆ្នាំ ២០២៤ របស់មន្ទីរ អភិវឌ្ឍន៍ជនបទ ។

មន្ទីរទើបបានធ្វើការជួសជុសហើយកាលពី ខែសីហា កន្លងទៅនេះ ប៉ុន្តែដោយសារ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមាន ចរាចរណ៍ច្រើន បានធ្វើឲ្យខូចវិញ។

មន្ទីអភិវឌ្ឍន៍ជនបទ នឹងដាក់គ្រឿងចក្រទៅ ជួសជុលឡើងវិញពេល រាំងភ្លៀង ។

សូមជម្រាបជូនផងដែថា ផ្លូវនេះមានប្រវែង ១៥ ៤០០ ម៉ែត្រ ចាប់ពីឃុំបឹងសាលាខាងជើង ទៅ ឃុំ បឹងសាលា ខាងត្បូងស្រុកកំពងត្រាច។

ខាងក្រោមនេះ ជាការបំភ្លឺ របស់ មន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពត

អត្ថបទដែលជាប់ទាក់ទង
Open

Close