លោក មុត សុវណ្ណ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចាត់ ជំនួយការ នាំយក សាររំលែកទុក្ខ និងថវិកា ចូលបុណ្យ ម្តាយរបស់លោក

ភ្នំពេញ ៖ លោក មុត សុវណ្ណ និង លោកស្រី សាន ចាន់ណា ក្នងនាម ក្រុមគ្រួសារសព លោកយាយ ឧបាសិកា ហែម សាលី ដែលបានទទួលមរណ:ភាព ក្នុងជន្មាយុ ៨៦ វស្សា កាលពីថ្ងៃ ១៥ កញា ២០២៤ វេលាម៉ោង ១០ និង ២២ នាទីយប់ ដោយជរាពាធ សូម អនុញាតិ គោរពពីចំងាយ នូវគុណបំណាច់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកន្លងមកតែ សួរសុខទុក្ខអ្នកម្តាយ ម្តាយ របស់ លោក ព្រមទាំងបានឧបត្ថម្ភជា ថវិកា ក្នុងការជួយសំរាល ដល់ថ្លៃព្យាបាលជំងឺអ្នកម្តាយរបស់លោក ផងដែរ។

ជាពិសេស នៅថ្ងៃនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ជំនួយការផ្ទាល់ សម្តេច នាំយកមកនូវសារ « រំលែកទុក្ខ និង ថវិកាចូលបុណ្យ » ដល់ក្រុមគ្រួសារ របស់លោក ដោយផ្ទាល់ ។  

ជាថ្មីម្តងទៀត ក្នុងមនោសញ្ចេតនារំភើប ឥតឧបមា និង មិនអាចកាត់ថ្លៃបាននេះ លោក មុត សុវណ្ណ តំណាងក្រុមគ្រួសារសព ឧបាសិក ហែម សាលី សូមលំអោនកាយ គោរពដឹងគុណ សម្តេចមហាបវរធិបតី និង ចងចាំនូវគុណបំណាច់របស់ សម្តេចមហាបវរធិបតី ហើយ លោក មុត សុវណ្ណ សូមសន្យាចំពោះសពអ្នកម្តាយ របស់លោក ថា ប្តេជ្ញា គោរពដឹងគុណក្រុមគ្រួសារ សម្តេចធិបតីទាំងបច្ចុប្បន្ន និង អនាគតកាល ដោយមិនរាថយឡើយ គឺ តំកល់ផលប្រយោជន៍គណបក្ស និង ជាតិជាធំ ។

ជាចុងក្រោយ លោក មុត សុវណ្ណ អនុញាតិគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី និង ក្រុមគ្រួសារ សម្តេចធិបតីទាំងអស់…

សូមមាន សុខភាពល្អ ជួបតែ ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសទទួលជោគជ័យថ្មីៗ ថែមទៀត ក្នងបេសកកម្មបំរើជាតិ មាតុភូមិយើងអោយកាន់តែ រីកចំរើន រុងរឿងថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង
Open

Close