ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីអាយុ ១៧ ឆ្នាំ ម្នាក់ ត្រូវជាក្មួយរបស់ជនសង្ស័យស្លាប់នៅកន្លែងកើតហេតុ ក្រោយជនសង្ស័យ ប្រើអាវុធកែឆ្នៃ រាកែ មកត្រូវចំគុំត្រចៀករបស់ក្មួយបណ្ដាលឲ្យស្លាប់បាត់បងជីវិតភ្លាមៗ។ករណីរាកែកាំភ្លើងកែឆ្នៃដែលបណ្ដាលឲ្យ
ក្មេងស្រីម្នាក់ស្លាប់នេះ កើតឡើងនៅវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ៅ ខត ភេទស្រី អាយុ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិខិះក្រោម(ថ្មដា)ឃុំ ព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្មេងស្រីដែលស្លាប់បាត់ជិវិតខាងលើនេះគឺក្មួយ បង្កើតរបស់ជនសង្ស័យ បានមករស់នៅផ្ទះរបស់ពូ ដែលជាជនសង្ស័យ ដោយសារឪពុកម្ដាយបានទៅធ្វើស្រែចំការហើយ បានយកក្មេងរងគ្រោះមកផ្ញើនៅនឹងផ្ទះពូ ។
ដោយលែក ជនសង្ស័យមាន ឈ្មោះ ឆួន ហួន ភេទ ប្រុស អាយុ៣០ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមក ស្នងការនគរបាលខេត្តស្ទឹងត្រែង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ដោយលែកសាកសពក្មេងស្រីរងគ្រោះ ត្រូវបាន ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ អ៊ុល គឹមលាង