ភ្នំពេញ ៖ រដ្ឋមន្រ្តី ២រូប ត្រូវ រដ្ឋសភាកម្ពុជា អនុម័តគាំទ្រកែសម្រួលសមាសភាពក្នុងនោះមាន លោក ហួត ហាក់ ដ្ឋមន្រ្តីក្រសួងអធិការកិច្ច ត្រូវបានផ្លាស់ឱ្យទៅកាន់ ដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសកន្លែង លោក សុខ សូកេន ។
ចំណែក លោក សុខ សូកេន ផ្ទេរមករដ្ឋមន្រ្តីក្រសួងអធិការកិច្ច ជំនួសកន្លែង លោក ហួត ហាក់ វិញ។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាព រាជរដ្ឋាភិបាល នេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕