ផ្ទះមួយខ្នង ត្រូវ អគ្គិភ័យ លេបត្របាក់ អស់ទាំងស្រុង ត្រឹមមួយពព្រិចភ្នែកសោះ

ខេត្ត ស្ទឹងត្រែង៖ សមត្ថកិច្ច ប្រាប់អោយដឹងថា កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទី រសៀល ថ្ងៃទី១៩ កញ្ញា  ២០២៤ ផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យបានលេបត្របាក់បណ្ដាលឱ្យខូចខាតទាំងស្រុង។ 

 សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះខាងលើ មានចំនួន០១ខ្នង ទំហំ (៦ម៉ែត្រម x ១៦ម៉ែត្រ)ប្រក់ក្បឿង ឈើលើខាងក្រោមថ្ម ដោយឡែក ម្ចាស់ផ្ទះឈ្មោះ សឿន ចាន់ អាយុ ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រពន្ធឈ្មោះ ជឿង កែវអាយុ ៤២ឆ្នាំ។  ផ្ទះដែលរងគ្រោះដោយអគ្គីភ័យខាងលើ ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយទទួលដំណឹង ពីករណី អគ្គិភ័យឆាបឆេះផ្ទះជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ច បានកំពុងដុតដៃ ដុតជើង ក្នុងការជួយអន្តរាគមន៍ ពន្លត់យ៉ាងយកចិត្តទុកដាក់បំផុត។

គ្រោះអគ្គីភ័យខាងលើត្រូវបាន កម្លាំងជំនាញពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុង និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង និង ពន្លត់បានទាន់ពេលវេលា មិនបណ្ដាលអោយឆេះ រីករាលដាលដល់ផ្ទះជាពលរដ្ឋក្បែរខាងផ្សេងទៀតទេ។

មូលហេតុការនៃ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ច ពុំទាន់បានបញ្ចាក់ពីមូលហេតុ នៅឡើយទេ ៕ ដោយ ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close