យកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា» ទៅបំផ្លាញចោល!
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួល ដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាត់ឱ្យលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយពីមន្រ្តីសាខា កបប រាជធានីភ្នំពេញ យកឱសថគ្មានអាជ្ញាប័ណ្ណ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ចំនួន១៣មុខ ស្មើនឹង ២៩៤កេស និង ផលិតផលម្សៅរុក្ខជាតិ សូន្យម្សៅរុក្ខជាតិ ម៉ាក វ៉ាយ អេស ខេ អិល (Y.S.K.L) ដោយគ្មានការអនុញ្ញាត «រំលោភកម្មសិទ្ធិបញ្ញា » ចំនួន១០០ (មួយរយ) កំប៉ុង យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ឋិតក្នុងខណ្ឌដង្កោ ដែលកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចចំរុះធ្វើការបង្ក្រាបកន្លងមក៕