រដ្ឋបាលស្រុកខ្សាច់កណ្ដាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ដែលបានទិញដី ពុះឡូតិ៍ពីក្រុមហ៊ុន7NG មេត្តាជ្រាបថា៖ ដើម្បីសម្រួលដល់ក្រុមការងារ ក្នុងការប្រមូលទិន្នន័យ របស់បងប្អូនប្រជាពលរដ្ឋដែលបាន ទិញដីឡូតិ៍ពីក្រុមហ៊ុន7NG រងផលប៉ះពាល់ រួមមាន៖
1. ដីអនុក្រឹត្យ២៥(ស្នើសុំប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធនានាមកដាក់ពាក្យស្វ័យប្រកាស)
2. ដីជាប់ហេដ្ឋារចនាសម្ព័ន្ធ (រងចាំក្រុមហ៊ុនស្វែងរកទីតាំងដីថ្មីដោះដូរជូនប្រជាពលរដ្ឋ)
3. ដីបង់ពន្ធមិនបាន (ក្រុមហ៊ុននឹងបំពេញតាមនីតិវិធីដោះបន្ទុកជូនប្រជាពលរដ្ឋទៅបង់ពន្ធនៅពន្ធដារខេត្តកណ្ដាល)
សូមអញ្ជើញមកដាក់ពាក្យស្នើសុំដាក់ស្វ័យប្រកាស ដោយសូមភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ពីក្រុមហ៊ុន7NG ឬ ភាគីពាក់ព័ន្ធ (ច្បាប់ដើម, ច្បាប់ថតចម្លង, អត្តសញ្ញាណប័ណ្ណម្ចាស់កាន់កាប់កម្មសិទ្ធិដី, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, ព្រមទាំងឯកសារពាក់ព័ន្ធនានា និងសូមធ្វើការថតចម្លងឯកសារទាំងនោះមកជាមួយ) ទីកន្លែងស្នាក់ការក្រុមហ៊ុន ៧អ៊ិនជី រៀងរាល់ថ្ងៃធ្វើការជាកំហិត ដើម្បីក្រុមការងារប្រមូលទិន្នន័យ បន្តវិធីសម្រាប់ការងារខាងលើនេះ។
*ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤*
ពេលព្រឹកម៉ោង ៨:០០ ដល់ម៉ោង១១:០០ នាទី
ពេលរសៀលម៉ោង ២:០០ ដល់ម៉ោង ៥:០០ នាទី
*បញ្ជាក់: អាស្រ័យដូចបានជម្រាបជូនខាងលេី សូមសាធារណៈជនទាំងអស់ ចូលរួមសហការឱ្យបានទាន់ពេលវេលាដែលបានកំណត់ដូចខាងលេី រាល់ភាពយឺតយ៉ាវរដ្ឋបាលស្រុកមិនទទួលខុសត្រូវលេីការបាត់បង់អត្ថប្រយោជន៍ផ្សេងៗនោះឡេីយ៕