អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ពល​រដ្ឋ​ មួយខ្នង​ បំផ្លាញ​អស់ស្ទេីទាំងស្រុង នៅស្រុកសំរោងទង

កំពង់ស្ពឺ​ ៖​ អគ្គិភ័យ​បានឆាបឆេះផ្ទះមួយខ្នងស្ថិតនៅចំណុ​ច​ភូ​មិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ដែលមានម្ចាស់ផ្ទះឈ្មោះ ប៉ាង ប៉ូ ភេទប្រុស អាយុ ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ុន សុភា អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ ។

កិច្ច​សហការ​អន្ដរាគមន៍​ លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ផ្នែកចង្រ្កាន​បាយបាន
រាលដាល​មកដល់ខាងមុខ​ និងបណ្ដាលអោយខូចខាតសម្ភារៈមួយចំនួន​
-ឆេះផ្ទះ ចំនួន ០១ខ្នង ទំហំ ៦×៨ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ
-ឆេះគ្រែ ចំនួន ០៤
-ឆេះពូក ចំនួន ០៤
-ឆេះទូរដាក់ខោអាវ ចំនួន ០២
-ឆេះកង្ហារ ចំនួន ០២ គ្រឿង
-ឆេះសាឡុងឈើ ចំនួន ០១ឈុត
-ឆេះមាស ចំនួន ០១ តម្លឹង
-ឆេះលុយខ្មែរ ៨០០,០០០៛ (ប្រាំបីសែនរៀល)
-ឆេះប្លង់ដី ចំនួន ០៧ សន្លឹក
-ឆេះសំបុត្រកំណើត ចំនួន ០៣សន្លឹក
-ឆេះសៀវភៅស្នាក់នៅ ចំនួន ០១ ក្បាល
-និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ក្នុងពេលអគ្គិភ័យកំពុងតែឆាបឆេះរថយន្ដអគ្គីភ័យសង្រ្គោះ​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ រថយន្ត​សង្គ្រោះ​អគ្គិភ័យ​របស់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ រថយន្តវិទ្យា​ស្ថា​នបច្ចេកទេសតេជោ ហ៊ុន សែន ចំនួន ០១គ្រឿង ប្រើប្រា​ស់ទឹកចំនួន០៣រថយន្ដ បានចេញជួយអន្ដរាគមន៍ប៉ុន្ដែស្ថានភាពមិនអំណោយផលគឺបណ្ដាលឲ្យអគ្គិភ័យ​ឆាបឆេះ​ផ្ទះពលរដ្ឋ​ស្ទេីទាំងស្រុង​ ប៉ុន្តែ​ករណី​នេះមិនបណ្ដាលឲ្យរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ​ ការសន្និដ្ឋាន​បឋម​មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។

អត្ថបទដែលជាប់ទាក់ទង
Open

Close