(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលអំណោយជាបន្តបន្ទាប់ពីសប្បុរសជន ។
ក្នុងនាមមេបញ្ជាការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ខូវ ឡាយតិច និង ភរិយា ដែលបានជួយឧបត្ថម្ភ ដើម្បីជាគុណប្រយោជន៍ដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ សូមប្រសិទ្ធពរជ័យ សិរីសួស្តី បវរមហាប្រសើរ និងជួបតែពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។