ភ្នំពេញ៖ នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក លោក អុិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារខណ្ឌ បានចូលរួម ពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក សំ សារ៉ាវុធ ជា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។