ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពី ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់ មួយកន្លែងនៅសង្កាត់ក្តុលដូនទាវ នាំអ្នកប្រព្រឹត្តិចំនួន ១២នាក់ មកធ្វេីការសាកសួរ និង អប់រំណែនាំ ដោយមានកិច្ចសន្យាឈប់បន្តសកម្មភាពនេះបន្តទៀត។
សម្ភារៈដកហូត៖
-មាន់ជល់ចំនួន១២ក្បាល
-ម៉ូតូចំនួន០៥គ្រឿង
-កៅស៊ូហុំសង្វៀនមាន់ចំនួន០១
-ក្រណាត់ក្រាលបាតសង្វៀនចំនួន០១
-ជញ្ជីងថ្លឹងចំនួន០១
-ចង្ក្រានហ្គាសចំនួន០១
-ស៊ុមដាក់មាន់ចំនួន០២ ។



