កំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា មានករណី ឆក់ទូរសព្ទដៃ តាមផ្លូវសាធារណៈ នៅវេលាម៉ោង ៨និង០០នាទី ព្រឹក ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាក អាសង់ Dream ពាក់ស្លាកលេខ 1AQ -2184 បានសកម្មភាពឆក់ ទូរសព្ទ ស្ថិតនៅចំណុច ភូមិវល្លស ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយអនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងច្បារមន បានចេញប្រតិបត្តិការចាប់បានជនសង្ស័យ ម្នាក់ ភ្លាមៗ ។
ដកហូតបានវត្ថុតាងមួយចំនួនមាន៖
១.ម៉ូតូ ចំនួន០១គ្រឿង
២.ទូរសព្ទដៃចំនួន០២គ្រឿង
បច្ចុប្បន្ន៖ ជនសង្ស័យនិង វត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។






