ព្រះមុនីកោសល វ៉ង់ គឹមសន និមន្តចូលរួមសម្ពោធឆ្លងផ្លូវបេតុងចំនួន ០២ខ្សែ ស្ថិតនៅវត្តសុវណ្ណគិរីរំសិយារាម (ហៅវត្តពូនភ្នំ)
ភ្នំពេញ៖ កាលពីថៃ្ងអាទិត្យ ៦កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះវិន័យធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ បាននិមន្តចូលរួមសម្ពោធឆ្លងផ្លូវបេតុងចំនួន ០២ខ្សែ ស្ថិតនៅវត្តសុវណ្ណគិរីរំសិយារាម (ហៅវត្តពូនភ្នំ) ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះធម្មបញ្ញាមុនី សែម សុភា ព្រះចៅអធិការវត្តពូនភ្នំ រួមមាន៖
១-ផ្លូវបេតុង ០១ខ្សែ ចាប់ពីមហាវិថីឈ្នះ ឈ្នះ ដល់ក្លោងទ្វាចូលខាងក្នុងវត្ត មានប្រវែង ២២៦ម៉ែត្រ ទទឹង ៧.៦០ម៉ែត្រ និងបំពាក់អំពូលសូឡាអមសងខាងផ្លូវ ។
២- និងផ្លូវបេតុង ០១ខ្សែទៀត ចាប់ពីបណ្ដោយពីខាងជើងទៅខាងត្បូងទល់នឹងរបងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រវែង ៦៥ម៉ែត្រ ទទឹង ៣.១០ម៉ែត្រ និងបំពាក់អំពូលសូឡាអមសងខាងផ្លូវ ។