ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២៤ ជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ​ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្ត​ សៀមរាប​ ។

ក្នុងឱកាសនោះ​ ឯកឧត្តម ប្រធានប្រតិភូបានរៀបរាប់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន និងបង្ហាញពីគោលជំហរនយោបាយជាមិត្តដែកថែបរវាងភាគីទាំងពីរក្នុងការពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង។ បន្ថែមលើសពីនោះ ឯកឧត្តម ប្រធានប្រតិភូ ក៏បានជម្រាបអំពីព្រឹត្តិការណ៍មួយចំនួនដែលនឹងត្រៀមរៀបចំនៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍មហាសន្និបាតខេត្ត/ក្រុងសម្ព័ន្ធមិត្តកម្ពុជា-ចិន កម្មវិធីទេសចរណ៍កម្ពុជា-ចិន កម្មវិធីសម្រាប់អ្នកសារព័ត៌មានចិន និងកម្មវិធីផ្សេងៗទៀត ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close