ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់តំណាងទទួលអំណោយពីសប្បុរសនូវទឹកបរិសុទ្ធ ចំនួន ១០០កេស និងទឹកក្រូច ចំនួន១០០កេស

(កំពង់ស្ពឺ) ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តំណាងទទួលអំណោយពីសប្បុរសនូវទឹកបរិសុទ្ធ ចំនួន ១០០កេស និងទឹកក្រូច ចំនួន១០០កេស ។ 

ក្នុងនាមមេបញ្ជាការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ពុធ ស៊ុនរស្មី ដែលបានជួយឧបត្ថម្ភ  ដើម្បីជាគុណប្រយោជន៍ដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ សូមប្រសិទ្ធពរជ័យ សិរីសួស្តី បវរមហាប្រសើរ និងជួបតែពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close