មេប៉េអឹម ខេត្តកំពង់ស្ពឺ បញ្ជាអោយត្រួតពិនិត្យ រថយន្តបំពាក់ស្លាកលេខខេមរៈភូមិន្ទក្លែងក្លាយ

(កំពង់ស្ពឺ) ៖ កាលពីយប់ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤  ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

កម្លាំងជំនាញដឹកនាំដោយ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះអនុវត្តការងារ ត្រួតពិនិត្យ រថយន្តបំពាក់ស្លាកលេខខេមរៈភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរៈភូមិន្ទ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីពង្រឹង ការពារសុវត្តិភាព ទប់ស្កាត់ និង បង្ការ រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាននៅក្នុងភូមិសាស្រ្តខេត្ត។

អត្ថបទដែលជាប់ទាក់ទង
Open

Close