ខេត្តកំពត៖ យោងតាមបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅថ្ងៃពុធ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក សែស វិបុល ស្នងការរង ជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយសមត្ថកិច្ចនគរបាលអន្តោប្រវេស្តន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ខ្លួនឈ្មោះ សុះ ខន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាលេខ៤២៦ចុះថ្ងៃទី២៦.១២.២០២៣ របស់ លោក ទេព ភារ៉ុង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ពីបទរំលោភលើទំនុកចិត្ត នៅស្រុកបន្ទាយមាស កាលពីអឡុងខែតុលា ឆ្នាំ២០២២ ។
ឃាត់ខ្លួននៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
បច្ចុប្បន្នជនសង្ស័យកំពុងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការតាមច្បាប់ ។