យោធភូមិភាគទី៤ ទិសកណ្ដាលអូរកូនតឹង ធ្វើការបំភ្លឺពាក់ព័ន្ធ នឹងលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ដែលមិនបានគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់
ភ្នំពេញ៖ យោធភូមិភាគទី៤ ទិសកណ្ដាលអូរកូនតឹង ធ្វើការបំភ្លឺពាក់ព័ន្ធ នឹងលោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ដែលមិនបានគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ ជាពិសេសមិនគោរពវិន័យកងទ័ពនៃកងយោធពលខេមរភូមិន្ទ ហើយបែរជាធ្វើការឡាយវីដេអូវាយប្រហារមកលើមេបញ្ជាការនៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ ដោយបានចោទប្រកាន់បំភ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេស ញុះញង់បំបាក់ស្មារតី សាមគ្គីភាព របស់កងទ័ព នៅក្នុងអង្គភាព ហើយធ្វើជាគំរូអាក្រក់ដល់យោធិនគ្រប់រូប។