ភ្នំពេញ៖ សេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយរបស់ផេកឈ្មោះsok khoeun AR ករណីបាញ់បោះសេរីរស់នៅដោយអារម្មណ៍ភ័យខ្លាច នៅក្នុងបុរី(លន ស៊ីធី)ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា:នៅថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៤ គឺមានផេកឈ្មោះ sok khoeun AR បានផ្សព្វផ្សាយព័ត៌មាន នូវខ្លឹមសារដើមទាំងស្រុងថាមានករណីបាញ់បោះដោយសេរីខ្ញុំដាក់ពាក្យបណ្ដឹងតាំងពីឆ្នាំ ២០២៣ដល់ ២០២៤ វាហ៊ានបាញ់ទៀតខ្ញុំដាក់ពាក្យបណ្ដឹងទៀត រាល់មាន អារម្មណ៍ថា រស់នៅដោយភាពភ័យខ្លាចសូមបងសន្មតកិច្ចជួយធ្វើអន្តរាគមន៍ផង ។ ផ្ទះលេខEZ13 ផ្លូវលេខ8 ភូមិព្រៃព្រីងខាងត្បូងសង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ក្រុងភ្នំពេញ (បូរី លន សុីធី)។
ចំពោះករណីនេះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សសូមបញ្ជាក់ថា:ក្រោយពីមានការបង្ហោះផ្សព្វផ្សាយនូវខ្លឹមសារខាងលើរួចហើយនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវជាបន្ទាន់។ជាមួយគ្នានោះតាមការពិនិត្យស្រាវជ្រាវបឋមរបស់សមត្ថកិច្ចគឺ ជនសង្ស័យមិនស្គាល់អត្តសញ្ញសង្ស័យប្រើជំពាមកៅស៊ូ (ប្រេីគ្រាប់ក្បាលដែកមូល) បាញ់កញ្ចក់ទ្វារបង្អួចផ្ទះខាងមុខ ហេតុការណ៍ កេីតឡើងនៅថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២៤វេលាម៉ោង២០:៣០នាទី ក្នុងបូរីលនស៉ីធី ស្ថិតនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ។ ក្រោយកេីតហេតុ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២រួចរាល់។ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះនោះហើយ នៅពេលនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ក៏បានចុះទៅដល់ទីតាំងកន្លែងកេីតហេតុខាងលេី រួចបានពិនិត្យនិងសន្និដ្ឋានថាមិនមែនជាគ្រាប់កាំភ្លេីងទេ (ជាប្រភេទគ្រាប់ក្បាលដែកមូល)សម្ភាៈខូចខាតរួមមាន:កញ្ចក់ទ្វារបង្អួចចំនួន១បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងយកចិត្តទុកដាក់ស្រាវជ្រាវតាមជំនាញដេីម្បីចាប់មុខសញ្ញាបង្កខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយកមកផ្តន្ទាទោសទៅតាមច្បាប់៕