ខេត្តតាកែវ៖ យ៉ាងហោចណាស់មនុស្ស ចំនួន០៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នឹងម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ដែលបង្កឡើងដោយខ្លួនឯង។
ហេតុការនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១៩និង៥០នាទី នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។
ប្រភព ប្រាប់ថា មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤ ទី១ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់នៅកន្លែងកេីតហេតុ) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទី០២ ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទី០៣ឈ្មោះ ប្រាក់ វីរះ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ(ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ និងទី០៤ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ០៤ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបេីកបរមកពីទិសខាងលិចទៅកេីត លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ចូលទឹកប្រឡាយពីខាងជេីងផ្លូវ។
មូលហេតុបណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។(ដោយ៖បងខន)