ក្រុមហ៊ុន GANZBERG ឧបត្ថម្ភស្រាបៀ ១០០កេស និងទឹកក្រូច FRESHY ចំនួន១០០កេស ជូនអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ដោយមើលឃើញពីតម្រូវការចាំបាច់របស់អង្គភាពកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក្រុមហ៊ុន GANZBERG បានឧបត្ថម្ភស្រាបៀ ចំនួន១០០កេស និងទឹកក្រូច FRESHY ចំនួន១០០កេស មកប្រគល់ជូនបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួល និងមានប្រសាសន៍ថ្លែងអំណរគុណ ក្នុងការចូលរួមចំណែក ឧបត្ថម្ភគាំទ្រ ដល់អង្គភាព បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ សូមប្រសិទ្ធពរជ័យ សិរីសួស្តី បវរមហាប្រសើរ និងជួបតែពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close