តុលាការខេត្ត ឧបត្ថម្ភ ទឹកបរិសុទ្ធ cambodia ចំនួន ១០០កេស ទឹកក្រូចកំប៉ុងចំរុះ ចំនួន ១០០កេស ជូន ប៉េអឹមខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលនូវសម្ភារៈរួមមានទឹកបរិសុទ្ធ cambodia ចំនួន ១០០កេស ទឹកក្រូចកំប៉ុងចំរុះ ចំនួន ១០០កេស ដែលជាការឧបត្ថម្ភ ពីឯកឧត្តម សុិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងលោក ឆេង ចាន់ថន និងលោកស្រី ដែលអញ្ជើញចាត់តំណាងដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង លោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារង ព្រមទាំងសហការី ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដែលបានផ្ដល់នូវសម្ភារៈជូនដល់កងកម្លាំងអាវុធហត្ថខេត្ត នេះជាកាយវិការទឹកចិត្ដស្ដែងចេញពីការគិតគូរសុខទុក្ខដល់កងកម្លាំង សូមឯកឧត្ដម ព្រមទាំងសហការី ជួបប្រទះតែសេចក្ដីសុខចម្រេីន សមប្រកបតែនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕