លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល ចូលរួមថវិកា ចំនួន ២លានរៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល កងរាជអាវុធហត្ថរាជធានីភ្នំពេញនិងភរិយា ចូលរួមថវិកាចំនួន ២លានរៀល (492.01$) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
សូមបងប្អូនទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេសចូលរួមឲ្យបានច្រើនកុះករ ដើម្បីជាស្មារតីជាតិខ្មែរក្នុងការចូលរួមពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់យើង។
យើងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងសូមគាំទ្រកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍតំបន់ត្រីកោណ CLV-DTA។

