ឯកឧត្តម សរ សុពុត្រា កោតសរសើរ និងគោរពថ្លែងអំណរគុណដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានកោតសរសើរ និងគោរពថ្លែងអំណរគុណដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជានីតិបុគ្គលនៃក្រុមគ្រួសារស.ស.យ.ក. ដែលជាបេះដូងប្រជាពលរដ្ឋ បានចំណាយ កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា និងពេលវេលា មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។ ហើយបានចុះជាច្រើនលើកមកខេត្តស្ទឹងត្រែង ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ព្រមទាំងចុះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តផែនការសកម្មភាពឆមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ភឿន កុសល លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី លោក ញ៉ែម វណ្ណយុត្តិ លោកស្រី អួន ចន្ថា លោកវេជ្ជបណ្ឌិត ស៊ុយ សុភាព លោកស្រី វេជ្ជបណ្ឌិត ឃុត សុធីណា ជាអនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោកឱសថការី តឹក ឡេងស៊ឺ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងជានាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង សហការជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អភិបាលនិងអភិបាលរងក្រុង ស្រុក សរុបចំនួន ២៥២នាក់ ។
នាឱកាសនេះដែរ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
គួរបញ្ជាក់ផងដែរថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close