លោក លី សាវ៉េត បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅស្រុកបូរីជលសារ

តាកែវ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ និងជានាយកចាត់ការកម្មវិធីខេត្ត ក្រុមប្រឹក្សាស្រុក លោកអភិបាលរងនៃគណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធជុំវិញស្រុក លោកមេឃុំ មេភូមិ លោកប្រធាន លោកអនុប្រធានវាល មន្រ្តីក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្រ្តីស្ម័គ្រចិត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលជាម្ចាស់ដី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close