បាត់ដំបង៖ខ្យល់កន្ត្រាក់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋអស់ចំនួន១០ខ្នងនៅស្រុកបាណន់និងស្រុកថ្មគោល។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា៖នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៤និង២០នាទីល្ងាច មានខ្យល់កន្ត្រាក់កើតឡើងចំនួន២លើក ទៅលើភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ បណ្តាលអោយខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៥ខ្នង របើកស័ង្កសី អស់ចំនួន១២៣សន្លឹក។
ចំណែកស្រុកថ្មគោល បានខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិប៉ោយតាសេក ឃុំបឹងព្រីង អស់ចំនួន៥ខ្នងផ្ទះ របើកស័ង្កសីចំនួន៤០ សន្លឹក និង ក្បឿងចំនួន២៤ សន្លឹក។
សមត្ថកិច្ចបានបន្តថា៖គ្រោះធម្មជាតិនេះមិនបណ្តាលអោយរងគ្រោះដល់អាយុជីវិតមនុស្សទេ គឺគ្រាន់តែខូចខាតផ្ទះ និងដើមឈើមួយចំនួនតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋានបានក្រើនរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាង កុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ ដោយ សុខ កុសល