អភិបាលខណ្ឌឬស្សីកែវ ៖ ការចុះបញ្ជីដីធ្លី ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លីនិងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរនិងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប

រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី​២២ ខែសីហា ឆ្នាំ​២០២៤​ នេះ នៅវិហារម៉ាស្ផិត នូរុលអៀសសាន្ត ខណ្ឌប្ញស្សីកែវ មានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់កម្មសិទ្ធិករ ចំនួន១.៣៧០ប័ណ្ណ ស្ថិតនៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអភិបាលខណ្ឌប្ញស្សីកែវ និងលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម
សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានលើកឡើងថា ការចុះបញ្ជីក្បាលដីបានផ្តល់នូវសារប្រយោជន៍ដល់ប្រជាពលរដ្ឋយើងគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លីនិងសិទ្ធិ កាន់កាប់ដីធ្លីពេញលេញជូនគាត់ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនាពេលនេះទៀតសោតមានសារៈសំខាន់សម្រាប់ធ្វើជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងចៀសវាងនូវការរំលោភបំពានលើដីធ្លី។ប័ណ្ណនេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅ
ដាក់ធានាក្នុងការខ្ចីលុយពីធនាគារយកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។ ចំពោះរដ្ឋយើងការចុះបញ្ជីដីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លីនិងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរនិងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប។

ម្យ៉ាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូលចំណូលថវិកាជាតិនិងផ្ដល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិឈានឡើងសំបូរ
សប្បាយជូនប្រជាជាតិនិងប្រជាពលរដ្ឋកម្ពុជា។

នេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការអនុវត្តនយោបាយរបស់រដ្ឋាភិបាលស្តីពីការកាត់បន្ថយភាពក្រីក្រការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ជាតិប្រកបដោយចីរភាពនិងសុខដុម។

ជាមួយគ្នានេះដែរ ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,លោកអភិបាលខណ្ឌ សូមកោតសសើរនិងថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ក៏ដូចជាមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញគ្រប់រូបដែលបំពេញការងារបំបែកក្បាលដី ទទួលបានលទ្ធផលល្អនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាដីធ្លី រហូតសំរេចលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនាពេលនេះផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close