រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើតគណៈបញ្ជាការសម្រាប់ដឹកនាំបញ្ជា និងត្រួតពិនិត្យ ទប់ស្កាត់ការប៉ុនប៉ង ញុះញង់ បង្កចលាចល និងធ្វើវិទ្ធង្សនាសង្គម ប្រឆាំងនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

ភ្នំពេញ៖ ដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការប៉ុនប៉ង ញុះញង់ បង្កចលាចល និងធ្វើវិទ្ធង្សនាសង្គម ប្រឆាំងនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA (ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤)

ដើម្បីធានាឱ្យការអនុវត្តផែនការការពារនេះមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបង្កើតគណៈបញ្ជាការសម្រាប់ដឹកនាំបញ្ជា និងត្រួតពិនិត្យ ដោយឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន ដែលមានអនុប្រធានចំនួន១២រូបនិងមានសមាជិក៣រូប។ក្នុងនោះរួមមានឯកឧត្តម
កើត ឆែ ,ឯកឧត្តម ឃ្លាំង ហួត, ឯកឧត្តម
សុខ ពេញវុធ ,ឯកឧត្តមហ៊ុន សុរិទ្ធី ,ឯកឧត្តមហួត ហៃ ,លោកជំទាវ កែវ សុខពិសី ,ឯកឧត្តម អុីមរ៉ន ហាស្សាន់ ,ឯកឧត្ដម ឯក ឃុនជឿន, ឯកឧត្តម សេង វណ្ណៈ ,ឯកឧត្តមឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧ.ឯកជួន ណារិន្ទ
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ,ឯកឧត្តម ឧ.ឯករ័ត្ន ស៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងលោក លោកស្រីអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ,លោកហុក ហួលីម នាយករដ្ឋបាលស្តីទីសាលារាជធានីភ្នំពេញ, លោក ផយ ពណ្ណ នាយកទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្ស ជាសមាជិក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close