លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កំពត បានដឹកនាំ រៀបចំកម្លាំងត្រៀមការពារសុខសន្តិភាពសណ្ដាប់ធ្នាប់ សាធារណៈ សង្គមស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិកម្ពុជា…
ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ២០២៤ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានរៀបចំកងកម្លាំងនគរបាលខេត្ត ដើម្បីត្រៀមកម្លាំងឱ្យបានគ្រប់គ្រាន់ ក្នុងការការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុខសុវត្ថិភាព សង្គមជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទូទាំងខេត្តកំពត។ ពិសេសត្រូវយកចិត្តទុកដាក់ ក្តាប់សភាពការណ៍ និងប្រមូលព័ត៌មាននានា ដែលពាក់ព័ន្ធអសន្តិសុខសង្គម សកម្មភាពភេរវកម្ម សកម្មភាពចលាចលសង្គម ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព នៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។ ចចៀសវាងនូវការយល់ច្រឡំពីជនអគតិញ៉ងញង់ បង្កឱ្យមានចលាចលមួយចំនួនដល់សង្គម ហើយក្នុងនាម លោក ឧត្តមសេនីយ៍ទោស្នងការ ជំនួសមុខឱ្យកងកម្លាំងទាំងអស់សូមអះអាងច្បាស់ៗ សូមប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជូនចំពោះប្រមុខរាជរដ្ឋាភិបាលថ្មី ដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមសន្យាថាធ្វើឱ្យបានអំពី ភូមិឃុំមានសុវត្ថិភាពល្អ ប្រសើរហើយក៏បានត្រៀមកងកម្លាំង ប្រចាំការ ២៤/២៤ម៉ោង ការពារសន្តិសុខសង្គមជូនប្រជាជនកម្ពុជា ៕